កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហាឆ្នាំ២០២២ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្ដីពីការបង្ការ ការ ប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅគ្រឹះស្ថានសិក្សាវិក្រឹតការខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិស្សានុសិស្ស។
សូមអានបន្ត....ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិស្មាច់ដែង
នាព្រឹកថ្ងៃពុធ ១៣ កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសបើកតំបន់ធ្វើការវិនិច្ឆ័យភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត
រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ។
សូមអានបន្ត....ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៨
ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៨ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯក
សូមអានបន្ត....លោកស្រី ហៀក ហ៉ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី « កិច្ចការពារកុមារ និងការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន
ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោកស្រី ហៀក ហ៉ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី « កិច្ចការពារកុមារ និងការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន » ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ប.ជ។
សូមអានបន្ត....លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ (Fact Finding Mission) របស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ (Fact Finding Mission) របស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំគម្រោង “ជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព” ដឹកនាំដោយលោកបណ្ឌិត ខូវ គួង អនុប្រធានរដ្ឋបាលជលផល និងលោក Alvin Lopez ប្រធានក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
សូមអានបន្ត....សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូល ពិធីបុណ្បសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូល ពិធីបុណ្បសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
សូមអានបន្ត....សូមគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សូមគោរពអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលសម្តេចតេជោទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមអានបន្ត....ប្រកាស ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះសីហនុ
ប្រកាស ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះសីហនុ។
សូមអានបន្ត....កិច្ចប្រជុំ ពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ក្រោមវត្តមាន ឯកឧត្តម កៅ មុយថង និងលោក គង់ វិតាណ:
កិច្ចប្រជុំ ពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ រសៀលថ្ងៃព្រហស្បត្តិ៍ទី ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្តីការគណ:រដ្ឋមន្ត្រី និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា
សូមអានបន្ត....