Home / ព័ត៌មានទូទៅ (page 147)

ព័ត៌មានទូទៅ

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម លីម ចុកហ៊ុយ ព្រមទាំង រដ្ឋមន្ត្រីតំណាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងប្រតិភូអមដំណើរ ជាច្រើនរូបទៀត បានអញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូប នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០

គណៈប្រតិភូទេសចរណ៍អាស៊ាន អញ្ជើញចូលរួមដាំដើមឈើជានិមិត្តរូប នៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ និងជាប្រធានវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ឯកឧត្តម លីម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន ព្រមទាំង រដ្ឋមន្ត្រី

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល បានអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

នៅព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំដាំដើមស្ងាវ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

រសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំដាំដើមស្ងាវ ដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានទីតាំង នៅក្បែរសិលាបណ្ដាសា ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសេចក្តីសុខចម្រើនក្នុងការរៀបចំវេទិកាទេសចរណ៍ស៊ានលើកទី៤០

រសៀលថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសេចក្តីសុខចម្រើនក្នុងការរៀបចំវេទិកាទេសចរណ៍ស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) នៅទីលានតេជោ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ

វេទិកាទេសចរណ៍អាស៊ាន ជាឱកាសផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព» និងប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គី

រសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងបង្ហើយសាលាវិបស្សនាធុរៈ នៅក្នុងបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់។

សូមអានបន្ត....

មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះពិនិត្យទីលានតេជោ ជាទីតាំងដែលរដ្ឋបាលខេត្តព្រះសីហនុ គ្រោងរៀបចំដើម្បីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ បន្ទាប់មកបានបន្តចុះពិនិត្យការស្ថាបនាស្ពាន (ពយ៣៩) និងការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងមួយថ្ងៃ ២ម៉ឺនម៉ែត្រគីប មានទីតាំងស្ថិត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌

សប្បុរសជន បន្តនាំយកថវិកាបរិច្ចាគជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលថវិកាបរិច្ចាគពីសប្បុរសជន ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា

នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា (CEMIS)/ ប្រព័ន្ធព័ត៌មាននិងការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត (ISDS) ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអនុវត្តន៍គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ

សូមអានបន្ត....