ព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងប្រកាស ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចជូនមន្ទីរបរិស្ថានរាជធានី ខេត្ត លើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងវិនិយោគឯកជន ក្រោមអធិបតីភាពឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានី ខេត្ត មន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធសរុបប្រមាណ ៩៤រូប នៅទីស្តីការក្រសួងបរិស្ថាន។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១
នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សមេ្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។
សូមអានបន្ត....លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Arjaree Sriratanaban
ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Arjaree Sriratanaban អគ្គនាយក នៃនាយកដ្ឋានកិច្ចការអាស៊ីខាងកើតនៃក្រសួងការបរទេសថៃ និងប្រតិភូអមដំណើរចំនួន ០៧រូប។ នៅក្នុងជំនួបពិភាក្សានេះ ភាគីប្រតិភូថៃ បានកោតសរសើរអំពីភាពរីកចំរើនរបស់ខេត្តព្រះសីហនុ និងសមិទ្ធផលផ្លូវល្បឿនលឿន ពីភ្នំពេញ មកខេត្ត
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កប គ្រន អាយុ ៦៨ឆ្នាំ ឪពុកលោក កប សុចិន
រសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កប គ្រន អាយុ ៦៨ឆ្នាំ ឪពុកលោក កប សុចិន មន្រ្តីព័ត៌មានវិទ្យាសាលាខេត្តព្រះសីហនុ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម
ព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្ក្រោះបឋមជូនដល់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន វាលរេញ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។
សូមអានបន្ត....លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបាននាំយកទឹកពិសាបរិសុទ្ធ អរុណាចំនួន ១០០ កេស
រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដែលបាននាំយកទឹកពិសាបរិសុទ្ធ អរុណាចំនួន ១០០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត។ លោកស្រីហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ថ្លែងអំណរគុណ លោកជំទាវ សុខាគង ពីសី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន អរុណាកូ ខូអិលធីឌី ដែលបានឧបត្ថម្ភទឹកពិសាបរិសុទ្ធ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់រដ្ឋបាលខេត្ត។
សូមអានបន្ត....អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ព្រឹកថ្ងៃអង្គារ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
សូមអានបន្ត....សេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ លើការចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន០៣កន្លែង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ
នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំណែនាំ អំពីវិធានការប្រឆាំងការអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ។
សូមអានបន្ត....