ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល ចុះពិនិត្យនិងដាក់ឱ្យដំណេីរការម៉ាស៊ីនផលិតអគ្គិសនីដេីរដោយធ្យូងថ្ម(កម្លាំង៣៥0kv) ជាការសាកល្បង របស់ក្រុមហ៊ុន ហ័រទាន ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម វង្ស ផាណាត និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤០
ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤០ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។
សូមអានបន្ត....ព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ផ្សព្វផ្សាយការងារមួយចំនួនមានដូចជា៖ ១.ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ។ ២.ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពីធីប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក
ព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលបានឧបត្ថម្ភធុងសំរាមចំនួន ២០០ធុង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....សារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី នៃ អង្គារ ព្រមទាំងក្រុមគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ឌឹម សំបូរ ប្រធានអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ
ឯកឧត្តម ប្រាក់ ស៊ីហារ៉ា និងលោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ
រសៀលថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច
ព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាស ស្តីពី ការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម១០ហិកតា ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានតំណាងរដ្ឋបាលខេត្ត មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងធនាគារពិភពលោក សរុបប្រមាណ ២៥០រូប នៅទីស្តីការក្រសួងបរិស្ថាន។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន ០១រូប
នៅវេលាម៉ោង១២ និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន ០១រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានរងរបួសក្នុងប្រតិបត្តិការ នៃការចុះបង្ក្រាបគ្រឿងញៀន០១ករណី នៅចំណុច រង្វង់មូលព្រះសិវៈ និងព្រះនាងឧមាវតី ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២កន្លងមក។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូក បានចំនួន០២នាក់ (ស្លាប់០១នាក់)
ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្តល់ថវិកាលើកទឹកចិត្តដល់ប្រជានេសាទដែលបានជួយសង្គ្រោះ និងរកឃើញសាកសពជនរងគ្រោះដោយលិចទូក បានចំនួន០២នាក់ (ស្លាប់០១នាក់) កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រោមកោះឬស្សី និងបានយកទៅប្រគល់ជូនអង្គភាពបង្ក្រាបបទល្មើសលេីផ្ទៃសមុទ្រ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨
ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-រាជធានីភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨ ស្ថិតនៅតំបន់ក្បាលឆាយ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអមដំណើរពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការសាលាខេត្ត និងអស់លោកលោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
សូមអានបន្ត....