Home / ព័ត៌មានទូទៅ (page 137)

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និងទទួលទានអាហារ ជាមួយនាយនាវី និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន

នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និងទទួលទានអាហារ ជាមួយនាយនាវី និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង

ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាវាស្វ័យការពារជប៉ុនចំនួនពីរគ្រឿង(នាវា​ URAGA លេខ៤៦៣ និងនាវា HIRADO លេខ៣០៥) ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជា្ជក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានីយបូមទឹកកខ្វក់ចំនួន៤ទីតាំងក្នុងក្រុងព្រះសីហនុ

រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ជាវ វិជា្ជក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យស្ថានីយបូមទឹកកខ្វក់ចំនួន៤ទីតាំងក្នុងក្រុងព្រះសីហនុ ដើម្បីប្រគល់ទទួលពីក្រុមហ៊ុនដែលម៉ៅការសាងសង់រួចរាល់ ឱ្យរដ្ឋបាលខេត្តគ្រប់គ្រងបន្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២

ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រ។

សូមអានបន្ត....

លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន បាយ ឈាន់ គ្រុប

រសៀលថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន បាយ ឈាន់ គ្រុប នូវទឹកដោះគោឆៅចំនួន៥០០កេស និងក្រុមហ៊ុន បាវ អ៉ិក ម៉ៅ អ៉ិក ទឹកដោះគោឆៅចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចែកជូនមន្រ្តីរាជការសាលាខេត្ត។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធអញ្ជើញចុះទៅធ្វើទស្សនៈកិច្ចស្វែងយល់ពីស្ថានភាពប្រតិបត្តិការបច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធអញ្ជើញចុះទៅធ្វើទស្សនៈកិច្ចស្វែងយល់ពីស្ថានភាពប្រតិបត្តិការបច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីស្វែងរកកាលានុវត្តភាពសម្រាប់ ទាក់ទាញវិនិយោគិនបរទេសមកវិនិយោគនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក ចូលជួបសំដែងការគួរសម

ព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Steven Wang នាយកប្រតិបត្តិក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក Prince Real Estate Cambodia Group Co LTD ចូលជួបសំដែងការគួរសម និងនាំយកថវិកាចំនួន ៥៨ ៦៥៥ដុល្លាអាមេរិក ដើម្បីឧបត្ថម្ភដល់ការចាក់អ៊ុតកៅស៊ូអេស៊ី បំពាក់បរិក្ខារផ្លូវថ្នល់ និង

សូមអានបន្ត....

ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៣

ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣៣ តាមប្រព័ន្ធវិដេអូ Zoom Meeting ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....