Home / ព័ត៌មានទូទៅ (page 121)

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។

សូមអានបន្ត....

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះផ្តោតទៅលើវិធានការ៤ចំនុចមានជាអាទិ៍៖ ១-ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

សូមអានបន្ត....

លោក​ ឡុង​ ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គប្រជុំពិភាក្សាការដាក់តំឡេីងផ្ទាំងប៉ាណូអប់រំបរិស្ថានពីវិធានកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស់ស្ទិក​

ព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក​ ឡុង​ ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គប្រជុំពិភាក្សាការដាក់តំឡេីងផ្ទាំងប៉ាណូអប់រំបរិស្ថានពីវិធានកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស់ស្ទិក​ តំបន់គ្មានការប្របេីប្រាស់ថង់ប្លាស្ទិក​ និង​ វិធានការជំរុញដល់ហាងលក់ទំនិញគិតថ្លៃថង់ប្លាស្ទិកពីអតិថិជន។ កិច្ចប្រជុំមានការចូលរួមពីសំណាក់​លោកគ្រូ​ អ្នកគ្រូ​ តំណាងមន្ទីរទេសចរណ៍​ តំណាងផ្សារទំនេីប​ និងតំណាងរមីណដ្ឋានកោះក្របីផងដែរ។

សូមអានបន្ត....

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចូលរួម​ក្នុងពិធី​បញ្ចុះបឋមសិលាសាងសង់អាគារសហសិក្សា កម្ពស់២ជាន់ និងសំណេះសំណាល​ សួរសុខទុក្ខ សិស្សនាយនគរបាល​

នាព្រឹក​ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​ចូលរួម​ក្នុងពិធី​បញ្ចុះបឋមសិលាសាងសង់អាគារសហសិក្សា កម្ពស់២ជាន់ និងសំណេះសំណាល​ សួរសុខទុក្ខ សិស្សនាយនគរបាល​ និងសិស្សនាយនគរបាលរង​ វគ្គបណ្តុះបណ្តាល​កម្រិតបឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៥​ លេីកទី​២​ នៅសាលានគរបាលជាតិភូមិភាគ៣​ ខេត្ត​កំពង់​ស្ពឺ​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​។

សូមអានបន្ត....

លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ដឹកនាំក្រុមការងារចម្រុះចល័តលើការការងារអធិការកិច្ចហត្ថពលកម្មបរទេសទូទាំង២៥រាជធានី ខេត្ត ចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ម៉ាង ស៊ីណេត

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ដឹកនាំក្រុមការងារចម្រុះចល័តលើការការងារអធិការកិច្ចហត្ថពលកម្មបរទេសទូទាំង២៥រាជធានី ខេត្ត ចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក គង វិតាណៈ និងលោក តេង វណ្ណឌី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក គង វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា

នៅព្រឹក​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបង្ហាញសមានចិត្តរម្លឹកដល់

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាវាគ្មិននៅក្នុង«សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី »

ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាវាគ្មិននៅក្នុង«សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី » ដែលបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានតំណាងកម្ពុជានៅបរទេស និងវិស័យឯកជន នៅសណ្ឋាគារ Hyatt Regency Phnom Penh។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣

រសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង។

សូមអានបន្ត....