ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។
សូមអានបន្ត....ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន២ នៅក្នុងស្រុកព្រៃនប់
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន២ នៅក្នុងស្រុកព្រៃនប់ មានដូចជាឃុំសំរុង និងឃុំអណ្តូងថ្ម ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង។
សូមអានបន្ត....លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ
លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ។
សូមអានបន្ត....ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៤ នៅក្នុងស្រុកព្រៃនប់
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៤ នៅក្នុងស្រុកព្រៃនប់ មានដូចជាឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំទួលទទឹង និងឃុំជើងគោ ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោក សុខ នី អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ
រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោក សុខ នី អតីតអនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បច្ចុប្បន្នជាជំនួយការផ្ទាល់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រេសិត ព័ត៌មាន-សោតទស្សន៍ ប្រចាំមន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «ការផ្តល់សុពលភាព លើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង វាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការសកម្មភាពដែលគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាមេត្រីភាពបរិស្ថានក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ» ក្រោមអធិបតីភាពឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធ
សូមអានបន្ត....ក្រុមប្រឹក្សាសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានដឹកនាំប្រជាការពារ ចុះប្រមូលសំរាមចេញពីគម្របលូ និងតាមដងផ្លូវសាធារណៈ
រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានដឹកនាំប្រជាការពារ ចុះប្រមូលសំរាមចេញពីគម្របលូ និងតាមដងផ្លូវសាធារណៈ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿន បញ្ចៀសការលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋ។
សូមអានបន្ត....លោកស្រី សំរិទ្ធ សុខេមរា ចៅសង្កាត់លេខ២ ក្រុងព្រះសីហនុ បានដឹកនាំសហការី ចុះធ្វេីអនាម័យ និងប្រមូលសំរាម នៅតាមដងផ្លូវសាធារណៈ
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោកស្រី សំរិទ្ធ សុខេមរា ចៅសង្កាត់លេខ២ ក្រុងព្រះសីហនុ បានដឹកនាំសហការី ចុះធ្វេីអនាម័យ និងប្រមូលសំរាម នៅតាមដងផ្លូវសាធារណៈ និងទីតាំងសំខាន់ៗក្នុងភូមិសាស្ត្រសង្កាត់លេខ២ ក្រុងព្រះសីហនុ។
សូមអានបន្ត....រដ្ឋបាលក្រុងព្រះសីហនុ ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជូនគ្រឿងចក្របន្ថែមដើម្បីចូលរួមសម្អាត និងប្រមូលដីខ្សាច់
នៅរសៀលថ្ងៃទី១៤ និងព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុងព្រះសីហនុ ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជូនគ្រឿងចក្របន្ថែមដើម្បីចូលរួមសម្អាត និងប្រមូលដីខ្សាច់ ដែលត្រូវខ្យល់បោកបក់មកលើផ្លូវ តាមបណ្តោយឆ្នេរអូរត្រេះ១-២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងប្រជាការពារ បុគ្គលិកអនាម័យ ក្រុមហ៊ុនដឹកកាកសំណល់សំណង់ និងក្រុមហ៊ុនប្រមូលសំរាម KSWM ចុះសម្អាត និងប្រមូលដីខ្សាច់
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងប្រជាការពារ បុគ្គលិកអនាម័យ ក្រុមហ៊ុនដឹកកាកសំណល់សំណង់ និងក្រុមហ៊ុនប្រមូលសំរាម KSWM ចុះសម្អាត និងប្រមូលដីខ្សាច់ បន្ទាប់ពីមានភ្លៀងធ្លាក់ និងខ្យល់បោកបក់មកលើផ្លូវ តាមបណ្តោយឆ្នេរអូរត្រេះ១-២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមអានបន្ត....