ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងសៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទគតិយុត្តថ្មីៗ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ។
សូមអានបន្ត....លោកជំទាវ អ៊ូ ធីតាពៅ លោកជំទាវប្រាក់ ច័ន្ទ សុខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”
នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានក្តិតិយសសាខា លោកជំទាវប្រាក់ ច័ន្ទ សុខា ហេរញ្ញិកគណៈកម្មាធិការសាខា មន្ត្រីសាខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”ដោយបាននិមន្ត ព្រះភិក្ខុជិរប្បបញ្ញោ គូ សុភាព ផ្ដល់ឱវាទអប់រំដល់ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវវ័យ មាតាបិតាសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ សរុបជាង ៤០០នាក់។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញលើកទឹកចិត្តដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោលួច ឆក់នៅតាមដងផ្លូវសាធារណក្នុងក្រុងព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ មានដូចជា E-Get, Food Panda, Nham 24 និងWow Now ក្រោយពីមានរឿងជាបន្តបន្ទាប់ក្នុងការបំរើសេវានៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពជំនាញ នៅពិភពមង្គលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សូមអានបន្ត....ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ទីចាត់ការផែនការ និងវិនិយោគ សាលាខេត្ត សហការជាមួយលោកលោកស្រីចៅសង្កាត់ បានចុះសិក្សាគម្រោងមូលនិធិឃុំសង្កាត់ នៅសង្កាត់ទាំង០៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ កាស៊ីណូ
រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋាគារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុ ចំនួន ៣៣៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងផ្នែកអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពនៅពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
សូមអានបន្ត....គណៈកម្មការទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ
នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការទទួលបន្ទុកកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈនៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធលើកិច្ចប្រតិបត្តិការរបស់អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរមុខងារសាធារណៈ ព្រមទាំងបញ្ហាប្រឈមនានាក្នុងខេត្ត។
សូមអានបន្ត....នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមសត្វអូទ្រីស និងសត្វចៀម ដែលមានទីតាំងនៅ ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ដែលជាអំណោយរបស់សមាគមជប៉ុន-កម្ពុជាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ
រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ដែលជាអំណោយរបស់សមាគមជប៉ុន-កម្ពុជាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គីភ័យជណ្តើរវែងនេះ មានការចូលវរួមពីឯកឧត្តម តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា ជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី។
សូមអានបន្ត....