Home / ព័ត៌មានទូទៅ (page 11)

ព័ត៌មានទូទៅ

គម្រោងវិនិយោគ សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទុនវិនិយោគ៥២៧លានដុល្លារអាមេរិច ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអាជ្ញាធរមូលដ្ឋាន

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូល ស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ នៃគម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន ផឹនីនស្យូឡា បេ អ៊ីនវេសមិន ឯ.ក ដែលមានទុនវិនិយោគទំហំប្រមាណ ៥២៧លានដុល្លារអាមេរិច នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងស្រុកកំពង់សីលា

ព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំអូរបាក់រទេះ ឃុំចំការហ្លួង និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅបរិវេណសាលាស្រុកកំពង់សីលា។

សូមអានបន្ត....

ក្រុមការងារមន្ទីបរិស្ថានខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ម៉ើង សុភាព ប្រធានស្តីទី ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាអនុវិទ្យាល័យសម្តេចឪ

ក្រុមការងារមន្ទីបរិស្ថានខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ម៉ើង សុភាព ប្រធានស្តីទី ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៦៥០នាក់។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំតំណាងមន្ទីរអង្គភាពពាក់ព័ន្ធផ្តល់កិច្ចសម្ភាសន៍ប្រមូលធាតុចូលអំពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់”

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញដឹកនាំតំណាងមន្ទីរអង្គភាពពាក់ព័ន្ធផ្តល់កិច្ចសម្ភាសន៍ប្រមូលធាតុចូលអំពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់” ក្រោមកិច្ចសហការរួមគ្នា​រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGOF)។

សូមអានបន្ត....

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងបូកសរុបលើរបាយការណ៍ចងក្រងតំបន់សក្ដានុពលទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងបូកសរុបលើរបាយការណ៍ចងក្រងតំបន់សក្ដានុពលទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើគម្រោងស្នើសុំការលើកទឹកចិត្ត

នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើគម្រោងស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់សាលាក្នុងក្រុងកំពង់សោម ចំនួន១សាលារៀន នឹងស្រុកព្រៃនប់ចំនួន៣ សាលារៀន

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្ត លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត បានចុះអប់រំផ្សព្វផ្សាយដល់សាលាក្នុងក្រុងកំពង់សោម ចំនួន១សាលារៀន នឹងស្រុកព្រៃនប់ចំនួន៣ សាលារៀន ដេីម្បីលេីកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនេីង ។ សាលាទាំង៤ ខាងលើរួមមាន៖ អនុវិទ្យាល័យ បិតត្រាំងមិត្តភាពជាំងស៊ូ អនុវិទ្យាល័យ ហ៊ុនសែនអណ្ដូងថ្ម អនុវិទ្យាល័យ សំរុង និងអនុវិទ្យាល័យ ដូងប្រេងតានៃ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងនោះមានភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង

ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងនោះមានភូមិគគីរ ភូមិចំណោតរាម និងភូមិពូធឿង នៅបរិវេណវត្តគិរីសុខារាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកំពង់សោម និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

សូមចូលរួមថតរូបដោយសេរីជាមួយនឹងក្បួនរថយន្តទំនើបៗដែលនឹងធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ក្នុងព្រឹត្តិការណ៍”ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”។

សូមចូលរួមថតរូបដោយសេរីជាមួយនឹងក្បួនរថយន្តទំនើបៗដែលនឹងធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ក្នុងព្រឹត្តិការណ៍”ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់”

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាពនិងមានភាពធន់” ក្រោមអធិបតីភាព ឯកឧត្តម សូ មុនីរក្សា នាយកសាលានៃសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ។

សូមអានបន្ត....