ព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅម៉ាហ្វីយា រីស៊ត
សូមអានបន្ត....ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា
ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់តារាសាគរខេត្តកោះកុង ត្រូវបានរៀបចំជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំងដំបូងគេបង្អស់នៅកម្ពុជា ពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម
សូមអានបន្ត....សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំបូរបែប មានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើម ជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត
សូមអានបន្ត....ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រជុំស្ដីពីកិច្ចសហការក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១
នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំប្រជុំស្ដីពីកិច្ចសហការក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្រ្តីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងពិនិត្យទីតាំងកន្លែងរៀបចំពិធី នៅសណ្ឋាគារឆ្នេរឯករាជ្យ ព្រមទាំងទីតាំង ដែលត្រូវចង Banner Poster។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី
រសៀលថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរ ចាប់ពីចំនុចផែ៥០២ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ។
សូមអានបន្ត....ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១
រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ នៅចុងឆ្នាំ២០២១។
សូមអានបន្ត....ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” Sport Tourism Valentine’s Race in Preah Sihanouk Province នៅតាមបណ្តោយឆ្នេរ សមុទ្រក្រុងព្រះសីហនុ
ព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធខ្មែរកីឡាទោចក្រយាន្ត និងរដ្ឋបាលខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” Sport Tourism Valentine’s Race in Preah Sihanouk Province នៅតាមបណ្តោយឆ្នេរ សមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យ ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុដល់ទេសចរក្នុងស្រុក និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនៅពេលខាងមុខ។ នៅក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នេះមានអ្នកចុះឈ្មោះចូលរួមប្រកួតសរុបចំនួនន ៣៥១រូប ក្នុងខេត្តព្រះសីហនុ និងមកពីតាមបណ្តារាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរបរទេសផងដែរ។
សូមអានបន្ត....កិច្ចប្រជុំជាមួយអ្នកសារពត៌មានប្រចាំខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១
ព្រឹកថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះ សីហនុ ដឹកនាំកិច្ចប្រជុំជាមួយអ្នកសារពត៌មានប្រចាំខេត្តព្រះសីហនុ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ “ជិះកង់នៃក្តីស្រឡាញ់” ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១ ដែលមានកីឡាករចូលរួមប្រមាណពី៣០០ទៅ ៥០០នាក់ដែលមកពីខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
សូមអានបន្ត....រយៈពេល ៣ថ្ងៃ ចូលឆ្នាំចិន-វៀតណាម ភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុជិត ៩ម៉ឺននាក់
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន
សូមអានបន្ត....ពិធីប្រកាស សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន្ត នៅខេត្តព្រះសីហនុ
សាលាខេត្តព្រះសីហនុ៖ រសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
សូមអានបន្ត....