ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ)

រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយក្នុងក្រុងព្រះសីហនុ អញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេណទី១ នៅវត្តជោតញ្ញាណ (វត្តលើ) ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរ ប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេសគោរពប្រតិបត្តិជារៀងរាល់ឆ្នាំ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត

នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមអ្នកវិនិយោគម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យក្រុមអ្នកវិនិយោគម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡាងឆាង

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡាងឆាង ក្រោមប្រធានបទ “ទន្លេរួម និងអនាគតរួម” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣» នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យក្រុងបានចូលរួមផងដែរ។

សូមអានបន្ត....