ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លទ្ធផលនៃ ជំនួបទាំង២ជើង រវាងទូក ង «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ និង«កំសាន្តជលសារ» របស់រាជធានីភ្នំពេញ

លទ្ធផលនៃ ជំនួបទាំង២ជើង រវាងទូក ង «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ និង«កំសាន្តជលសារ» របស់រាជធានីភ្នំពេញ ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ -ជើងទី១ «ព្រះសីហនុសែនជ័យ បារមីជំទាវម៉ៅ» ទទួលបានជ័យជំនះ -ជើងទី២ «កំសាន្តជលសារ» ទទួលបានជ័យជំនះ។

សូមអានបន្ត....

អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារដឹកនាំកីឡាករចំណុះទូក ង «ព្រះសីហនុសែនជ័យបារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករចំណុះឱ្យទូក

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណ:អភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារដឹកនាំកីឡាករចំណុះទូក ង «ព្រះសីហនុសែនជ័យបារមីជំទាវម៉ៅ» របស់ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករចំណុះឱ្យទូក នៅទីតាំងស្នាក់អាស្រ័យបណ្តោះអាសន្នរបស់កីឡាករចំណុះទូក ក្នុងបរិយាសស្និតស្នាល និងរីករាយ។

សូមអានបន្ត....

អ្នកគ្រប់គ្រងនាវាទេសចរណ៍ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍

អ្នកគ្រប់គ្រងនាវាទេសចរណ៍ បានសម្តែងការដឹងគុណ និងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរណ៍ យោងតាមប្រសាសន៍ លោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ បានធ្វើការចែករំលែក ពី Feedback(មតិកែលម្អ)ដែលយើងបានទទួលពីនាវាទេសចរណ៍ដែលចូលសំចតនៅខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម យិន ប៊ុនណាត និងលោក គង់ វិតាណៈ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យិន ប៊ុនណាត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង លោក លោកស្រីជា ចៅសង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ។

សូមអានបន្ត....