ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម សន សុផល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះ ជនពិការ ក្រីក្រនៅតាមសហគមន៍ សម្រាប់ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សន សុផល អគ្គនាយកស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះ ជនពិការ ក្រីក្រនៅតាមសហគមន៍ សម្រាប់ខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងបងប្អូនជនពិការភាពក្រីក្រ នៅបរិវេញសាលាដុនបូស្កូ ស្តិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការរំខានដោយសម្លេងដែលបង្កឡើងដោយអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

សេចក្តីជូនដំណឹង ស្តីពីការរំខានដោយសម្លេងដែលបង្កឡើងដោយអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

សូមអានបន្ត....

លោកជំទាវ វង់ មយូរា​ និងឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រង ការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រង ការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដោយក្តីស្រឡាញ់ និងស្ម័គ្រចិត្តរបស់ ស.ស.យ.ក ខេត្តព្រះសីហនុ

ការផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ការផ្តល់ឈាម គឺជួយសង្គ្រោះអាយុជីវិត ពីស.ស.យ.ក ព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដោយក្តីស្រឡាញ់ និងស្ម័គ្រចិត្តរបស់ ស.ស.យ.ក ខេត្តព្រះសីហនុ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វ៉ាត់ ចំរើន និងលោក ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....