រសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។ កិច្ចប្រជុំមានរបៀបវរ:ចំនួន៥ ÷ ១.បើកកិច្ចប្រជុំ ២.របាយការណ៍ ស្តីពីស្ថានភាពព្រំប្រទល់របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នីមួយៗ (ដោយក្រុង ស្រុក សាម៉ី) ៣.សំណើរ និងសំណូមពរការងារពាក់ព័ន្ធ នឹងកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ។ ៤.ពិភាក្សា ៥.មតិបូកសរុប …
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ការបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥
រសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទវគ្គបណ្តុះ បណ្តាល បច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយ ដែលមានសិក្ខាកាមមកពីក្រុង ស្រុកទាំង៥ ចំនួន ២០នាក់ ។ លោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានមាន ប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបច្ចេកទេសតំឡើង និងថែទាំអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយរយ:ពេល២ថ្ងៃ គឺថ្ងៃទី២២ ដល់២៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ទទួលបានលទ្ធផលល្អ ដោយមានការធ្វើបទបង្ហាញពីគ្រូបង្គោលលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងការតំឡើងអំពូលសូឡាបំភ្លឺផ្លូវ សូឡាអាគុយ និងម៉ូតូអាគុយប្រកបដោយប្រសិទ្ធិភាព ។
សូមអានបន្ត....វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសូឡា PV និងម៉ូតូអាគុយ
រសៀលថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីប្រព័ន្ធអំពូលសូឡាបំភ្លឺផ្លូវសូឡា PV និងម៉ូតូអាគុយ ក្រោមអធិបតីភាពឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលពីមន្ត្រីបច្ចេកទេសក្រុង ស្រុកទាំង៥ ខេត្តព្រះសីហនុ ។
សូមអានបន្ត....សេចក្តីជូនដំណឹងស្តីពីករណីវិវាទដីធ្លី ស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងស្តីពីករណីវិវាទដីធ្លី ស្ថិតនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមអានបន្ត....កិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០
ព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងឯកឧត្ដម ឆេង សុភ័្រក អនុប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។ កិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានរបៀបវារៈចំនួន៧ លើកយកមកពិភាក្សា មានដូចជា ÷ ១.មតិបើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងលទ្ធផលការងារខែតុលា។ ៣.រាយការណ៍ និងពិភាក្សាស្ថានភាពអប់រំ និងមត្តេយ្យសហគមន៍។ ៤.របាយការណ៍ និងពិភាក្សាស្ថានភាពសុខភាពស្ត្រី និងកុមារ។ ៥.រាយការណ៍ …
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ជូនម្ចាស់ក្បាលដី នៅនៅភូមិរាម និងភូមិថ្មធំ
សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ជូនម្ចាស់ក្បាលដី នៅនៅភូមិរាម និងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
សូមអានបន្ត.... -
សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ជូនម្ចាស់ក្បាលដី នៅនៅភូមិអូរជ្រៅ ភូមិស្រែក្រោម ភូមិស្រែលើ ភូមិស្រែក្នុង និងកោះខ្យង
-
សេចក្តីជូនដំណឹង បងប្អូនប្រជានេសាទ អាចមកស្នើសុំសេវាចុះបញ្ជី និងពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)នាវាឬទូកនេសាទ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះសីហនុ
-
សេចក្តីជូនដំណឹង ស្តីពីសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ជូនម្ចាស់ក្បាលដី នៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
-
សេចក្តីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន ស្តីពី « វឌ្ឍនភាពការដោះសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន២៥០ គ្រួសារ ជាមួយធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ »
សេចក្តីប្រកាសព័ត៌មាន ស្តីពី « វឌ្ឍនភាពការដោះសម្របសម្រួលករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន២៥០ គ្រួសារ ជាមួយធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ »
សូមអានបន្ត.... -
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលវិវាទរវាងប្រជាពលរដ្ឋជាអតិថិជន ម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឯឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ