ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងមន្ត្រីរាជការក្រោមឱវ៉ាទបានអញ្ជេីញ​ចូលរួមក្នុងពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប (ស្រង់ព្រះ)

នៅ​រសៀល​ថ្ងៃ​អាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥​ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងមន្ត្រីរាជការក្រោមឱវ៉ាទបានអញ្ជេីញ​ចូលរួមក្នុងពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប (ស្រង់ព្រះ) និងស្រោចសុគន្ធវារីជូនថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅវត្តឥន្ទញ្ញាណ(វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងឱកាស

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ

នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួនសរុប១៤៥នាក់។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និង

សូមអានបន្ត....

ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ មានភ្ញៀវសរុបចំនួន ២៣២.២៦៤នាក់ (ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៥០%) ក្នុងនោះមានភ្ញៀវជាតិចំនួន២១៨.៨៥៣នាក់ និងភ្ញៀវបរទេសចំនួន១៣.៤១១នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញ​ចូលរួមក្នុង​ពិធី​បដិមាភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​”

នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញ​ចូលរួមក្នុង​ពិធី​បដិមាភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” ស្ថិតនៅចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោម

សូមអានបន្ត....

ភ្ញៀវចូលរួមមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានចំនួនប្រមាណជាង ៨០០០០នាក់

ភ្ញៀវចូលរួមមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានចំនួនប្រមាណជាង ៨០០០០នាក់។

សូមអានបន្ត....