ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងកែលម្អស្ពាន ស្ថិតនៅផ្លូវ៨១៨៨

ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យគម្រោងកែលម្អស្ពាន ស្ថិតនៅផ្លូវ៨១៨៨ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ណុំ ស៊ីនិត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ណុំ ស៊ីនិត ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើការចុះពិនិត្យសិក្សាការប្រើប្រាស់ដីសាធារណៈរបស់រដ្ឋក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....

ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៣ក្នុងស្រុកព្រៃនប់

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៣ក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ក្នុងនោះមានឃុំបឹងតាព្រហ្ម ឃុំអូជ្រៅ ស្រុកព្រៃនប់ និងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង៕

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ចុះពិនិត្យបន្ទប់ទឹក និងការកែលំអសោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យបន្ទប់ទឹក និងការកែលំអសោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូខេត្តព្រះសីហនុរសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ អញ្ជើញចុះពិនិត្យបន្ទប់ទឹក និងការ

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤០វត្ត នៅក្នុងខេត្តព្រះសីហនុ

ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤០វត្ត នៅក្នុងខេត្តព្រះសីហនុ។ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក

សូមអានបន្ត....