ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

គិតត្រឹម​ម៉ោង​១៤:៣០នាទី​​ ថ្ងៃ​ទី​១២ ខែ​កក្កដា​​​ ឆ្នាំ​២០២២​ ស្ថានភាព​កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ទឹក​ហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រ​​ពីបាតស្ទឹង

គិតត្រឹម​ម៉ោង​១៤:៣០នាទី​​ ថ្ងៃ​ទី​១២ ខែ​កក្កដា​​​ ឆ្នាំ​២០២២​ ស្ថានភាព​កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ទឹក​ហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រ​​ពីបាតស្ទឹង​។ តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡេីងដល់កម្រិតប្រកាស​អាសន្ន​ កម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe)

រាជធានីភ្នំពេញ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម ផា អេងវ៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ

ព្រឹកថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុមានជំនួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃស្តីពីកម្មវិធីសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២១

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុមានជំនួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃស្តីពីកម្មវិធីសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់មរណទុក្ខ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់មរណទុក្ខ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្តាលដង រយៈពេល០១ថ្ងៃ។

សូមអានបន្ត....