ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់បរិស្ថានអនាម័យបន្ទប់ទឹកសាធារណៈតាមតំបន់ឆ្នេរ

ព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២២ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យសណ្ដាប់ធ្នាប់បរិស្ថានអនាម័យបន្ទប់ទឹកសាធារណៈតាមតំបន់ឆ្នេរដើម្បីចូលរួមឆ្ពោះទៅប្រលងប្រណាំងបន្ទប់ទឹកសាធារណៈកម្ពុជានិងអាស៊ាននៅចុងឆ្នាំ ២០២២ ដើមឆ្នាំ ២០២៣ខាងមុខ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃនេះរដ្ឋបាលខេត្តក៏ដូចជាមន្ទីរបានចុះអប់រំណែនាំដល់ម្ចាស់ទីតាំងដែលកំពុងនឹងជួលបន្ទប់ទឹកពីរដ្ឋត្រូវរៀបចំឱ្យបានស្អាត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងស្វែងយល់ស៊ីជម្រៅអំពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ និងជំរាបជូនគណៈប្រតិភូប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា ដែលអញ្ជើញស្វែងយល់

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧

សូមអានបន្ត....

សេចក្តីណែនាំ ស្តីពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ ព្រះបរមរតនកោដ្ឋ “ គម្រប់ខួប ១០ឆ្នាំ

សូមអានបន្ត....