ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងការដឹកនាំរបស់រដ្ឋបាលខេត្តឆ្នាំ២០២២

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងការដឹកនាំរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈូក បណ្ឌិត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត

សូមអានបន្ត....

នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួនប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណជាពីរឆ្នាំដោយជំងឺកូវីដ-១៩។នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក ៦.៧ ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២ នាក់ ស្រី ៩៣នាក់។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យមើលសមិទ្ធផលនៅវិទ្យាល័យទួលកែវ

វិទ្យាល័យទួលកែវស្ថិតនៅក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ខាងមុខដើម្បីសម្រួលក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្សក្នុងមូលដ្ឋាន។ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ត ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យមើលសមិទ្ធផលនៅវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន នាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ជិត ៣៣៦គ្រួសារ នៅស្រុកព្រៃនប់

រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់)នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម ពិធីចែកនេះនៅខាងក្រោយសាលាបឋមសិក្សាសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ ក្រុងកោះរ៉ុង

ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមអានបន្ត....