ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង ស្ដីពី គំនិតដូចផ្ដើមអាគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងព្រះសីហនុ

សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង ស្ដីពី គំនិតដូចផ្ដើមអាគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានចូលរួមពីលោក លោក ស្រីមកពីប្រទេសជប៉ុន មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ជួប វុត្ថា

ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ជួប វុត្ថា ប្រធានបង្ការ និងគ្រប់គ្រងជំងឺ (​ប្រធាន​ការិយាល័យ​ បច្ចេកទេស​) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការចាក់ដីបង្ហាប់តភ្ជាប់ឡើងវិញរួចរាល់នៅទំនប់ទឹកស្អាតទី២ ដែលបានបាក់កាលពីយប់ថ្ងៃទី៧កន្លងទៅ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ(តំបន់ក្បាលឆាយ)។

សូមអានបន្ត....

សូមជម្រាបជូនថា​ បញ្ហាទឹកស្អាត​នៅក្រុងព្រះសីហនុ​ ត្រូវបានដោះស្រាយ និងអាចផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់​គ្រប់គ្រាន់វិញហេីយ​

សូមជម្រាបជូនថា​ បញ្ហាទឹកស្អាត​នៅក្រុងព្រះសីហនុ​ ត្រូវបានដោះស្រាយ និងអាចផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់​គ្រប់គ្រាន់វិញហេីយ​។ ប្រសិនបេីបងប្អូន​នៅមានបញ្ហាទឹក​ប្រើប្រាស់មិនគ្រប់គ្រាន់ ឬរអាក់រអួលដោយប្រការណាមួយ សូមទាក់ទង​មកក្រុមហ៊ុន​អានកូផ្គត់ផ្គង់ទឹកស្អាត ដេីម្បីចុះពិនិត្យបច្ចេកទេសជូន​បងប្អូនតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖070610555, 0716253456

សូមអានបន្ត....

គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

នៅរសៀលថ្ងៃទី០៩​ ខែមករា​ ឆ្នាំ២០២៣​ គណៈប្រតិភូខេត្តព្រះសីហនុ​ ដឹកនាំដោយឯកឧត្តម​ ​វង្ស​ ផាណាត​ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង​ នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុងឱកាសមកជូនពរបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិវៀតណាម​ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ​។

សូមអានបន្ត....