ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអម ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ទទួលស្វាគមន៍ការអញ្ជើញមកដល់កម្ពុជា នៃភាគីជប៉ុន និងទទួលទានអាហារថ្ងៃត្រង់លើនាវាកងស្វ័យការពារ SUZUNAMI

នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន 2 គ្រឿង Shimakaze និង Suzunami បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ———— នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញអម ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលស្វាគមន៍ការអញ្ជើញមកដល់កម្ពុជា នៃភាគីជប៉ុន និងទទួលទានអាហារថ្ងៃត្រង់លើនាវាកងស្វ័យការពារ SUZUNAMI ដែលចូលចតនៅកំពុងផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN

ក្រុមហ៊ុន WUXI Capital Group Co,Ltd របស់ចិន បញ្ជាក់ពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ——— ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោកស្រី ភាព​ សុជា​ អាយុ​ ២៥ឆ្នាំ​ ដែលសម្រាលកូននៅតាមផ្លូវ​

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោកស្រី ភាព​ សុជា​ អាយុ​ ២៥ឆ្នាំ​ ដែលសម្រាលកូននៅតាមផ្លូវ​ ភូមិចាំស្រី​ ឃុំ​កំពង់សីលា ខេត្តព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំស្ត្រីខាងលើអោយថែរក្សាសុខភាពខ្លួនឯង និងកូនអោយបានល្អ ព្រមទាំងបានឧបត្ថម្ភថវិការមួយចំនួនផងដែរ។

សូមអានបន្ត....