ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

សេចក្តីអំពាវនាវ ស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ

ល្ងាចថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ក្រុងព្រះសីហនុ ដោយមានចូលរួមពីអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព លោកឧកញ៉ា ឬទ្ធី រស្មី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខែមរៈ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។

សូមអានបន្ត....

សូមជម្រាបជូនសាធារណជន និងបេក្ខជនទាំង២០ក្រុម ដែលបានចូលរួមប្រកួតប្រជែងការផលិតខ្សែវីដេអូខ្លី ក្រោមប្រធានបទ “ឆ្នេរស្អាត បរិស្ថានល្អ ទេសចរណ៍រីករាយ” ដែលត្រូវបានជ្រើសរើសយកមកបង្ហោះជាផ្លូវការ ក្នុងផេកហ្វេសបុករបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅជ្រាបថា ក្រុមការងាររដ្ឋបាលខេត្ត បានធ្វើការបូកសរុបពិន្ទុដែលទទួលបានពីការចុច Like ពីមហាជន ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ និងបិទបញ្ចប់នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៥ និង០០នាទីល្ងាច ដោយទទួលបានលទ្ធផលជាបណ្ដោះអាសន្នរួចរាល់។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន បានអញ្ជើញកាត់ខ្សែបូសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ

ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញកាត់ខ្សែបូសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការសណ្ឋាគារ ខែមរៈ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ក្រសួងមហាផ្ទៃ៖ ចេញប្រកាសលេខ២២៣៨ ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ក្រសួងមហាផ្ទៃ៖ ចេញប្រកាសលេខ២២៣៨ ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

សូមអានបន្ត....