ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គមរដ្ឋបាលខេត្តព្រះសីហនុ បានចុះធ្វើសុពលភាពទិន្នន័យ និងគាំទ្រដល់រដ្ឋបាលស្រុកកំពង់សីលា ក្នុងដំណើរការធ្វើសុពលភាពទិន្នន័យ ឃុំ ក្នុងកម្មវិធីពានរង្វាន់សេវាសង្គមឆ្នាំ២០២២

ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គមរដ្ឋបាលខេត្តព្រះសីហនុ បានចុះធ្វើសុពលភាពទិន្នន័យ និងគាំទ្រដល់រដ្ឋបាលស្រុកកំពង់សីលា ក្នុងដំណើរការធ្វើសុពលភាពទិន្នន័យ ឃុំ ក្នុងកម្មវិធីពានរង្វាន់សេវាសង្គមឆ្នាំ២០២២

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសាខា អនុសាខាស្រុកព្រៃនប់ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ២១២គ្រួសារ

រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំមន្ត្រីសាខា អនុសាខាស្រុកព្រៃនប់ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ២១២គ្រួសារនៅក្នុងស្រុកព្រៃនប់ ហើយការចែកអំណោយនេះបានប្រារព្ធធ្វើនៅក្រោយសាលាបឋមសិក្សាសាមគ្គី ក្នុងស្រុកព្រៃនប់។

សូមអានបន្ត....

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់មន្រ្តីសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ដល់មន្រ្តីសាលាខេត្តព្រះសីហនុ ទើបសម្រាលកូននៅមន្ទីរសំរាកព្យាបាល និងសម្ភព ដឺហ្សាមី ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ព នៅលើកោះពូលូវ៉ៃ

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកងទ័ពដែលជានាយនាវី នាវីរង ពលនាវី និងក្រុមគ្រួសារទ័ព ដែលកំពុងឈរជើងនៅលើកោះពូលូវ៉ៃ នៃខេត្តព្រះសីហនុ។

សូមអានបន្ត....

រូបភាពពីរង្វង់មូលព្រះថោងនាងនាគ ដែលត្រូវជាថ្ងៃទី៣ ពិធីបុណ្យចូលឆ្នាំថ្មី

រូបភាពពីរង្វង់មូលព្រះថោងនាងនាគ ដែលត្រូវជាថ្ងៃទី៣ ពិធីបុណ្យចូលឆ្នាំថ្មី ភាពសប្បាយរីករាយ កើតមានបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ រូបភាព:Ja Dance

សូមអានបន្ត....