ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

សូមអានបន្ត....

ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ផ្លូវបេតុង ដែលប្រើប្រាស់ថវិកាឥណទានបន្ថែមស្រុក

រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ផ្លូវបេតុង ដែលប្រើប្រាស់ថវិកាឥណទានបន្ថែមស្រុក ស្ថិតនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការចូលរួមពីលោកអភិបាលស្រុកព្រៃនប់ លោក លោកស្រីជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីក្រោមឱវ៉ាទ មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំណែនាំពាក់ព័ន្ធនឹងការប្រគុំតន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅទីលានតេជោ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីក្រុមហ៊ុនម្ចាស់សំណើទាំងអស់ អាជ្ញាធរមូលដ្ឋាន មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា។

សូមអានបន្ត....

សេចក្ដីជូនដំណឹងស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

សូមជម្រាបជូនថា នៅដើមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្ដីជូនដំណឹងស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវីដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ» រហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលខ្សែវីដេអូចូលរួមប្រកួតប្រជែងចំនួន២៣ក្រុម។ ក្រោយពីក្រុមការងាររដ្ឋបាលខេត្តពិនិត្យលើខ្លឹមសារ រូបភាព សកម្មភាព របស់ខ្សែវីដេអូ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំអភិបាលក្រុង ស្រុក ទាំង០៥ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្ដីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន

ថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំអភិបាលក្រុង ស្រុក ទាំង០៥ និងប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសិក្ខាសាលាស្ដីពី ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរដ្ឋបាលខេត្តកំពត។

សូមអានបន្ត....