ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រជូនដល់និស្សិត នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ

ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រជូនដល់និស្សិត នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ។

សូមអានបន្ត....

ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត (អ.ម.ត) សាខាខេត្តព្រះសីហនុ

នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក សមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត (អ.ម.ត) សាខាខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ

ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា នៅក្នុងវត្តឥន្ទញ្ញាណ ហៅ វត្តក្រោម ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកឧកញ៉ា លោកជំទាវ មន្ត្រីរាជការ និងសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម

នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោកឧកញ៉ា លោកជំទាវ មន្ត្រីរាជការ និងសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិចន្នសង្គម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្

សូមអានបន្ត....