ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់”

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (EUROCHAM)។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានពាណិជ្ជករ និងវិនិយោគិនខ្មែរ បរទេសចូលរួមយ៉ាងច្រើនកុះករ​ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពី

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារ

រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យប្រតិភូការងារនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបពិភាក្សាការងារប្រតិភូក្រុមការងារនៅសាលាខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមាន

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC)

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ទេសចរណ៍ និងកីឡា កម្ពុជា វៀតណាម ថៃ (CVTEC) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅពយតាម៉ូង (ទីលានតេជោ) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាល អំពីលទ្ធផលនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាល អំពីលទ្ធផលនៃការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ង វិនធៀន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត

ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត ដើម្បីអបអរសាទរខួបលើកទី១០ នៃ«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ» នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សូមអានបន្ត....