ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែ

ព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុក ចុះពិនិត្យមើលផ្លូវបេតុងអន្តរឃុំមួយខ្សែស្ថិតនៅឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លទ្ធផលនៃការប្រលងជ្រើសរើស សិស្ស និស្សិត និងជនមានពិការភាពឳ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ

លទ្ធផលនៃការប្រលងជ្រើសរើស សិស្ស និស្សិត និងជនមានពិការភាពឳ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលស្រុកកំពង់សីលា សម្រាប់ឆ្នាំ២០២៣។ 1280 

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការត្រៀមប្រឡងថ្នាក់ជាតិនៅខេត្តបាត់ដំបង និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣

ព្រឹកថ្ងៃច័ន្ទ ២រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជូនដំណើរសិស្សពូកែសម្រាប់ការត្រៀមប្រឡងថ្នាក់ជាតិនៅខេត្តបាត់ដំបង និងក្រុមយុវជនជជែកដេញដោលថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខព្រះមេគណខេត្តព្រះសីហនុ

រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខព្រះមេគណខេត្តព្រះសីហនុ ដែលសឹងសម្រាកព្យាបាលព្រះកាយនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានប្រគេនពរព្រះអង្គសុំឱ្យថែព្រះកាយនិងឆាប់ជាសះស្បើយពីជម្ងឺ និងបានប្រគេនភេសជ្ជៈមួយកន្រ្តកធំ រួមនិងបច្ច័យមួយចំនួន សម្រាប់ចាត់ចែងសេវាផ្សេងផងដែរ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មបារាំងនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មបារាំងនៅកម្ពុជាដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ។

សូមអានបន្ត....