ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការជួយផ្សាយបន្តផ្ទាល់ជាសាធារណៈនូវព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការជួយផ្សាយបន្តផ្ទាល់ជាសាធារណៈនូវព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និងឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រគល់សញ្ញាបត្រជូនសិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ដែលបានបញ្ជប់ការសិក្សានៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ និងឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយលោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយលោកអនុនាវីឯក Nakai Eiichi មេបញ្ជាការផ្នែកសម្អាតគ្រាប់ផ្ទុះ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននៅសាលាខេត្តព្រះសីហនុ។ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការចូលចតរបស់នាវាស្វ័យ ការពារជើងទឹកជប៉ុននៅលើទឹកដី នៃខេត្តព្រះសីហនុ ជំរាបជូនពី

សូមអានបន្ត....