ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៣ ពីលោកឧកញ៉ា ឯកឧត្តម លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម

រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៣ ពីលោកឧកញ៉ា ឯកឧត្តម លោកជំទាវ សប្បុរសជន អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ

ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីធ្លី ឬបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិ១ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឱ្យដឹងថា ក្រុមការងារជំនាញធ្វើការវាស់វែងចុះបញ្ជីដី

សូមអានបន្ត....

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គការ UNCDF អំពីការអនុវត្តគម្រោង Smart Green ASEAN Cities (SGAC) សម្រាប់ចំណតឆ្លាតមុខផ្សារលើ។

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់អង្គការ UNCDF អំពីការអនុវត្តគម្រោង Smart Green ASEAN Cities (SGAC) សម្រាប់ចំណតឆ្លាតមុខផ្សារលើ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ឯកឧត្តម គួច ចំរើន និងឯកឧត្តម ណុះ ស្លេះ អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូកម្ពុជា អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅឆ្នេរសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីគណៈប្រតិភូកីឡាករ កីឡាការិនីទាំង ៥ប្រទេស។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សិស្ស និស្សិត បេក្ខជនចូលរួម ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ

រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់សិស្ស និស្សិត បេក្ខជនចូលរួម ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលស្រុកកំពង់សីលា សម្រាប់ឆ្នាំ២០២៣ សូមពិនិត្យ បញ្ជីឈ្មោះ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖

សូមអានបន្ត....