Home / ខេត្តព្រះសីហនុ / ស្ថានភាពទូទៅខេត្ត

ស្ថានភាពទូទៅខេត្ត

ស្ថានភាពភូមិសាស្រ្តខេត្តព្រះសីហនុ
line-png
airport ssez beach

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច កំពង់ផែស្វយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ
និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ស្ថិតនៅប៉ែកនីរតីនៃប្រទេសកម្ពុជា ជាប់នឹងឆ្នេរសមុទ្រ មានចំងាយ២៣០គីឡូម៉ែត្រ ពីរាជធានី
ភ្នំពេញ  តាមបណ្តោយផ្លូវជាតិលេខ៤ និងចំងាយ ២៦០គីឡូម៉ែត្រ  តាមបណ្តោយផ្លូវជាតិលេខ៣ និង មានផ្លូវដែកឆ្លងកាត់
តាមខេត្តកណ្តាល តាកែវ និងកំពត ហើយមានព្រំប្រទល់ ៖

  • ខាង កើត ជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ
  • ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃឡង់
  • ខាងជើងជាប់នឹង ខេត្តកោះកុង។

ខេត្តចែកជារដ្ឋបាលចំនួន : ៣ស្រុក និង១ក្រុង ស្មើនឹង២៧ឃុំ និង០៥សង្កាត់  មាន១១១ភូមិ មានផ្ទៃដីសរុប២.៦៥៨,៩០
គីឡូម៉ែត្រការ៉េ មានស្ថានភាពផ្ទៃដី ២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប មានឆ្នេរសមុទ្រឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ
និងមាន កោះតូច-ធំ ចំនួន  ៣២កោះ  និងមានធនធានធម្មជាតិ  ដែលមានព្រៃកោងកាង ចំនួន  ១៣.៥០០ហិកតា ផ្កាថ្ម
ចំនួន១.១៩៨ហិកតា និងស្មៅសមុទ្រចំនួន ២.៧១០ហិកតា។

ស្ថានភាពប្រជាសាស្រ្ត
line-png


ខេត្ត
មានប្រជាជនសរុប ២០៨.២៣២នាក់ ស្រី ១០៥.៦៨៤នាក់ ដង់ស៊ីតេប្រជាជន ៧៩នាក់  ក្នុង ១គីឡូម៉ែត្រក្រឡា។
កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកំរិតខ្ពស់ ៣០% កំរិតមធ្យម  ៥០% និងកំរិតទាប ២០% ក្នុងនោះអត្រាគ្រួសារ
ប្រកបមុខរបរកសិកម្មជាចម្បងមានចំនួន ៣៨,៥%គ្រួសារ ប្រកបរបរសិប្ប កម្មមាន ១,៦២% គ្រួសារប្រកបរបរសេវាកម្ម
មានចំនួន ២៩,៤% គ្រួសារធ្វើជំនួញផ្សេងៗមានចំនួន ៩,៣៧%។

អត្រាប្រាក់ចំណូល ជាមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមា្នក់ៗ  បានចំនួន ១.៦៦៨,២ ដុល្លារអាមេរិក  និងអត្រាកំណើន
សេដ្ឋកិច្ច៧,៦% ដែលធ្វើឲ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ថយចុះមកនៅត្រឹម ១៥,០៣%។

ស្ថានភាពសេដ្ឋកិច្ច
line-png


ភាពរីកចម្រើននៃសេដ្ឋកិច្ច គឺពឹងផែ្អកលើប្រភពសក្តានុពលជាច្រើន ដែលមាននៅក្នុងខេត្ត ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម
(ផ្ទៃដីស្រែ ចម្ការ ដំណាំ កសិ-ឧស្សាហកម្ម)  តំបន់អភិវឌ្ឍន៍ទេសចរណ៍  (រមណីយដ្ឋានធម្មជាតិ  តំបន់កោះ  ឆ្នេរខ្សាច់)
តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម  (តំបន់សេដ្ឋកិច្ចពិសេស  កំពង់ផែអន្តរជាតិ  កំពង់ផែឧកញ៉ាម៉ុង កំពង់ផែស្វយ័តស្ទឹងហាវ និង
ក្រុមហ៊ុននាំចេញ-នាំចូលក្នុង និងក្រៅប្រទេស)  តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម   (រោងចក្រ សហគ្រាស អគ្គិសនី ទឹកស្អាត)
។ល។  សក្តានុពលទាំងនោះ ជាកត្តាសំខាន់បម្រើដល់ការអភិវឌ្ឍខេត្ត  ដែលជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជា
ពលរដ្ឋ។ នៅដើមឆ្នាំ២០១៦  ក្នុងកម្រិតអត្រាភាពក្រីក្រមានប្រមាណ ១២,៧២%  តាមលទ្ធផលវិភាគផលិតផលក្នុង
ស្រុកសរុបក្នុងឆ្នាំ២០១៤  កំណើនសេដ្ឋកិច្ចថ្នាក់ខេត្ត មាន ៨,៣%  និងប្រាក់ចំណូល ក្នុងពលរដ្ឋម្នាក់ៗ មានចំនួន
១.៨៣៥,២០ដុល្លារ។

តាមទិន្នន័យឯកសារព័ត៌មានស្ថានភាពខេត្ដ ដើមឆ្នាំ២០១៦ បានបង្ហាញថា៖

ចំនួនមនុស្សអាយុ១៨ឆ្នាំឡើង ប្រកបរបរកសិកម្មជាចម្បងមានអត្រា ៣៣,៦០% ក្នុងនោះស្រី្តមានអត្រា ១៤,៤០% នៃ
ចំនួនមនុស្សប្រកបរបរកសិកម្មសរុប (ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកធ្វើស្រែមាន២៣% ចំនួនមនុស្សមានមុខរបរ
ចម្បងជាអ្នកដាំដំណាំរយៈពេលវែងមាន១,២០% ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកដាំដំណាំរយៈពេលខ្លីមាន១,៤០%
ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកដាំដំណាំបន្លែមាន ០,៩០% ចំនួនមនុស្ស មានមុខរបរចម្បងជាអ្នកនេសាទមាន
៥,១០% ចំនួនមនុស្សមានមុខរបរចម្បង ជាអ្នកចិញ្ចឹមសត្វមាន ១,៣០%   និង ចំនួនមនុស្សមានមុខរបរ ចម្បងជាអ្នក
ទទួលផលពីអនុផលព្រៃឈើមាន ០,៧០%)។

ចំនួនមនុស្សអាយុ ១៨ឆ្នាំឡើង ប្រកបរបរផលិតកម្ម និងសេវាកម្មជាចម្បង មានអត្រា៦៦,៤០% ក្នុងនោះស្រី្តមានអត្រា
៣៤,៦០% នៃចំនួនមនុស្សប្រកបរបរផលិតកម្ម និងសេវាកម្មសរុប (អ្នកមានមុខរបរចម្បងផ្នែកសិប្បកម្មមានអត្រា ២,២០ % និងអ្នកមានមុខរបរចម្បងផ្នែកសេវាកម្មមានអត្រា ៦៤,២០% ) ។

ភាពរីកចម្រើននៃសេដ្ឋកិច្ច គឺពឹងផែ្អកលើប្រភពសក្តានុពលជាច្រើនដែលមាននៅក្នុងខេត្ត ដូចជា តំបន់អភិវឌ្ឍន៍កសិកម្ម (ផ្ទៃដីស្រែ ចម្ការ ដំណាំ កសិ-ឧស្សាហកម្ម) តំបន់អភិវឌ្ឍន៍ទេសចរណ៍ (រមណីយដ្ឋានធម្មជាតិ តំបន់កោះ ឆ្នេរខ្សាច់) តំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម (តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែអន្តរជាតិ កំពង់ផែឧកញ៉ាម៉ុង កំពង់ផែស្វយ័តស្ទឹងហាវ និងក្រុមហ៊ុននាំចេញ-នាំចូលក្នុង និងក្រៅប្រទេស) តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម (រោងចក្រ សហគ្រាស អគ្គិសនី ទឹកស្អាត) ។ល។ សក្តានុពលទាំងនោះជាកត្តាសំខាន់បម្រើដល់ការអភិវឌ្ឍខេត្ត ដែលជួយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ នៅដើមឆ្នាំ២០១៦ ក្នុងកម្រិតអត្រាភាពក្រីក្រមានប្រមាណ ១២,៧២%, តាមលទ្ធផលវិភាគផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៤ កំណើនសេដ្ឋកិច្ចថ្នាក់ខេត្តមាន ៨,៣% និងប្រាក់ចំណូលក្នុងពលរដ្ឋម្នាក់ៗមាន ១.៨៣៥,២០ដុល្លារ។

តាមទិន្នន័យឯកសារព័ត៌មានស្ថានភាពខេត្ដដើមឆ្នាំឆ្នាំ២០១៦ បានបង្ហាញថា៖

– ចំនួនមនុស្សអាយុ១៨ឆ្នាំឡើងប្រកបរបរកសិកម្មជាចម្បងមានអត្រា ៣៣,៦០% ក្នុងនោះស្រី្តមានអត្រា ១៤,៤០% នៃចំនួនមនុស្សប្រកបរបរកសិកម្មសរុប (ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកធ្វើស្រែមាន២៣% ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកដាំដំណាំរយៈពេលវែងមាន១,២០% ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកដាំដំណាំរយៈពេលខ្លីមាន ១,៤០% ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកដាំដំណាំបន្លែមាន ០,៩០% ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកនេសាទមាន ៥,១០% ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកចិញ្ចឹមសត្វមាន ១,៣០% និង ចំនួនមនុស្សមានមុខរបរចម្បងជាអ្នកទទួលផលពីអនុផលព្រៃឈើមាន ០,៧០%)។

– ចំនួនមនុស្សអាយុ ១៨ឆ្នាំឡើង ប្រកបរបរផលិតកម្ម និងសេវាកម្មជាចម្បង មានអត្រា៦៦,៤០% ក្នុងនោះស្រី្តមានអត្រា ៣៤,៦០% នៃចំនួនមនុស្សប្រកបរបរផលិតកម្ម និងសេវាកម្មសរុប (អ្នកមានមុខរបរចម្បងផ្នែកសិប្បកម្មមានអត្រា ២,២០ % និងអ្នកមានមុខរបរចម្បងផ្នែកសេវាកម្មមានអត្រា ៦៤,២០% ) ។