ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបជាមួយប្រតិភូអ្នកសារព័ត៌មានចិន

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបជាមួយប្រតិភូអ្នកសារព័ត៌មានចិន ដែលអញ្ជើញមកធ្វើការសិក្សាស្វែងយល់ពីសក្តានុពល ក្នុងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ ស្នើឱ្យគណៈប្រតិភូខេត្តតៃនិញសិក្សាលទ្ធភាពបើករោងចក្រផលិត ផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចនៅកម្ពុជា

នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា ដែលដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង លោក លោកស្រីតំណាងរដ្ឋបាលខេត្ត និងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត មន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញនៃ អ.គ.ហ. និងមន្ត្រីពាក់ព័ន្ធនានា នៅក្រុមហ៊ុនសាជីវកម្មតំបន់ឧស្សាហកម្មថាញ់ថាញ់កុង។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក អ៉ី សុខឡេង ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៧

ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ផល សុជាតិ និងលោក មីន កុម្ភៈ អញ្ជើញសម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ នៅទីលានតេជោ

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ” នៅទីលានតេជោ (ពយតាមូង)ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ សម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ ដែលរៀបចំឡើងដោ

សូមអានបន្ត....