ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៧៨ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៧៨ ថ្ងៃបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាល អភិបាលរងខេត្តចំនួន៥ មានដូចជា ខេត្តកោះកុង កំពត កែប កំពង់ស្ពឺ និងខេត្តតាកែវ មេបញ្ជាការយោធភូមិភាគទី៣ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈប្រព័ន្ធវិដេអូ

នៅព្រឹកថៃ្ងទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា តាមរយៈប្រព័ន្ធវិដេអូ Conferences ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន ៥៧២គ្រួសារ មកពីឃុំចំនួន៣ នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....