ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរការ ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី

នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរការ ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈ ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Sation) នៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ខៀវ ចុន

រសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ខៀវ ចុន ដែលបានទទួលមរណៈភាពដោយរោគពាធ ស្ថិតនៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

សូមអានបន្ត....

លោក​ លៀម​ សុដា​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី​

ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២​ លោក​ លៀម​ សុដា​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី​ ឬប័ណ្ណសម្គាល់សិទ្ធិអចលនវត្ថុ​ ស្ថិតនៅភូមិ៣​ ឃុំអូរត្រេះ​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ លោកប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ មេឃុំ សមាជិកឃុំ មេភូមិ និងភូមិបាលស្រុក ព្រមទាំងបងប្អូនប្រជាលពរដ្ឋផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានផ្សារក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....