ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងព្រះសីហនុ

រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរសង្កាត់ និងបងប្អូនជាអ្នកលក់ដូរចល័តនៅបរិវេណទីលានសម្តេចតេជោ ក្រុងព្រះសីហនុ។ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយផ្តោតលើការពិភាក្សាជាមួយបងប្អូនជាអ្នកលក់ដូរចល័តនៅក្នុងបរិវេណ

សូមអានបន្ត....

គណៈបញ្ជាការឯកភាពក្រុងស្រុក បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀន ចំនួន៩គោលដៅ ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តព្រះសីហនុ

នៅយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពក្រុងស្រុក បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល និងសារធាតុញៀន ចំនួន៩គោលដៅ ក្នុងភូមិសាស្ត្រសំខាន់ៗ នៃខេត្តព្រះសីហនុ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាអ្នកធ្វើដំណើរនាពេលរាត្រី ចូលរួមសហការ និងគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម កែវ ឡាយ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Conference

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធវិដេអូ Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា

នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

សូមអានបន្ត....

សូមស្កេន QR Code ខាងក្រោមនេះ ដើម្បីទាញយកឯកសារពាក់ព័ន្ធនឹងកម្មវិធីពិសេសជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ តំណភ្ជាប់ឯកសារ៖ http://tinyurl.com/3xzzfapw

សូមស្កេន QR Code ខាងក្រោមនេះ ដើម្បីទាញយកឯកសារពាក់ព័ន្ធនឹងកម្មវិធីពិសេសជំរុញវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ តំណភ្ជាប់ឯកសារ៖ http://tinyurl.com/3xzzfapw

សូមអានបន្ត....