ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្ដីជូនដំណឹង ស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី សង្កាត់លេខ១

សេចក្ដីជូនដំណឹង ស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចែកប័ណ្ណ ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៦

ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងការិយាល័យចំណុះសាលាខេត្ត។

សូមអានបន្ត....

លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម គួច ចំរើន អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ រយៈពេល៣ថ្ងៃ

នារាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការសាខាកាកបាទក្រហមកម្ពជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានយុវជនកាកបាទក្រហមមកពីខេត្តចំនួន ៧ មានដូចជា ខេត្តកំពត កែប កោះកុង កំពង់ស្ពី សៀមរាប ស្ទឹងត្រែង និងខេត្តព្រះសីហនុ សរុបចំនួន ២៣៤នាក់។

សូមអានបន្ត....

សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....