ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩

ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសប្បុរសជនផងដែរ។

សូមអានបន្ត....

ការទទួលថវិកា និងសម្ភារៈសម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩

គិតត្រឹមថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលថវិកា និងសម្ភារៈសម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជន មានដូចខាងក្រោម៖ ១.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកា ១០០.០០០ដុល្លាអាមេរិក។

សូមអានបន្ត....

ការអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺ កូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានចាក់ដីឈូសឆាយនៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីរវិថី២ធ្នូ

នារសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានចាក់ដីឈូសឆាយនៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីរវិថី២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។

សូមអានបន្ត....