ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោក អ៉ី សុខឡេង ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៧

ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៥៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ផល សុជាតិ និងលោក មីន កុម្ភៈ អញ្ជើញសម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ នៅទីលានតេជោ

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ” នៅទីលានតេជោ (ពយតាមូង)ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ សម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ ដែលរៀបចំឡើងដោ

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពី ការចុះស្រង់ស្ថិតិអ្នករស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិតាមការចង្អុលបង្ហាញព្រំដី ដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅតំបន់អូរដំរីក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពី ការចុះស្រង់ស្ថិតិអ្នករស់នៅលើដីជាក់ស្តែង និងស្រង់ស្ថិតិតាមការចង្អុលបង្ហាញព្រំដី ដោយភាគីពាក់ព័ន្ធដែលអះអាងថាជាម្ចាស់ដី ស្ថិតនៅតំបន់អូរដំរីក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម

ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ ១៧៥គីឡូ ម៉ែត្រ កោះ៣២។ ខេត្តព្រះសីហនុ បានក៏សាងឡើងដោយស្នាមព្រះហស្មរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤

ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបញ្រ្ជាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ”ទីក្រុងស្អាតដើម្បីទេសចរណ៍” និងអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឆ្នេរអូរត្រេះ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....