ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សាររំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពមហាឧបាសិកា យិប ថាំកេសន

សាររំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពមហាឧបាសិកា យិប ថាំកេសន

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីជាមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀន និងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតឡាវប្រចាំ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមាន ឃុំទឹកល្អក់១១គ្រួសារ ឃុំសាមគ្គី ៥៨គ្រួសារ សរុបចំនួន ៦៩គ្រួសារ និងបានប្រគេនគ្រឿងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃនៅវត្តទួលកែវផងដែរ។

សូមអានបន្ត....

ឯកឧត្តម មាស វុឌ្ឍី និងលោក ឯម ភាព អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តតំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ តាមក្រុង ស្រុក ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត

សូមអានបន្ត....