ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិកាទីស្តីការគណៈដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យព័ត៌មាន

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិកាទីស្តីការគណៈដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើវិស័យព័ត៌មាន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចក្រុមហ៊ុនហ្វាបិញវាយោអគ្គីសនី ស្ថិតនៅខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចក្រុមហ៊ុនហ្វាបិញវាយោអគ្គីសនី ស្ថិតនៅខេត្តបាកលីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។  

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក គង់ វិតាណៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត

ខេត្តព្រះសីហនុ មានមួយប្រមូលមួយ អ្នកមានសារធាតុញៀនក្នុងខ្លួន ត្រូវតែមកមណ្ឌលបន្សាប ឱ្យអស់ទេីបត្រឡប់ទៅសហគមន៍វិញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តដឹកនាំលោក ចេន រ៉េត នាយករងរដ្ឋបាល និងលោក​ អេង ចំរើន នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....