ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មាន លោកស្រីនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋានខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹងពិធីបុណ្យភ្ជំបិណ្ឌ កាន់បិណ្ឌបងប្អុនជាកងកម្លាំងរបស់យើង

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ

រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ និងនិវត្តជនក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ត្រីរាជការ និងនិវត្តជនដែលបានចូលរួមយ៉ាង

សូមអានបន្ត....

ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពី

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពីក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូទីក្រុងស៊ិនជិន ដឹកនាំដោយលោក វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTS

រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTSដែលរៀបចំធ្វើនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងភ្ញៀវជាតិ អន្តរជាតិ។

សូមអានបន្ត....