ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងនាំយកប្រេងសាំង ប្រេងម៉ាហ៊្សូត ព្រមទាំងថវិការបស់សម្ដេចតេជោឧបត្ថម្ភជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

រសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកប្រេងសាំង ប្រេងម៉ាហ៊្សូត ព្រមទាំងថវិការបស់សម្ដេចតេជោឧបត្ថម្ភជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧ​ត្តម ម៉ាង​ ស៊ីណេត​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញបិទកម្មវិធីប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១

រសៀលថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧ​ ត្តម ម៉ាង​ ស៊ីណេត​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជេីញបិទកម្មវិធីប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ រយៈពេល៤ថ្ងៃកន្លងមក ដែលមានវិញ្ញាសាចំនួន ៥ ស្មើនឹង ៧មេដាយ (មេដាយមាស ៧គ្រឿង, មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធិ ៧គ្រឿង) ដែលមានដូចខាងក្រោម៖

សូមអានបន្ត....

កឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម និងលោកស្រី ហៀក ហ៊ីមុល្លី អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយស្តីពី កាតព្វកិច្ចគណនេយ្យនិងសវនកម្ម

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយស្តីពី កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ សម្រាប់សហគ្រាសអ្នកជាប់ពន្ធ ដល់វិនិយោគិននៅក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុង វូស៊ី ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង Du Xiaogang លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុង វូស៊ី ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំរិត ២.០។

សូមអានបន្ត....

ឯកឧត្តម Sudirman Haeseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរ សម ជាមួយឯកឧត្តម គួច ចំរើន

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម Sudirman Haeseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរ សម ជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....