ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺកូវីដ១៩និងបង្ការនូវភាពធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធីការពារខ្លួន ៣ការពារនិង៣កុំ

ចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺកូវីដ១៩និងបង្ការនូវភាពធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩ និងបន្តអនុវត្តវិធីការពារខ្លួន ៣ការពារនិង៣កុំ  

សូមអានបន្ត....

កិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត

រសៀលថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការស្រង់បញ្ជីឈ្មោះបុគ្គលិក កម្មករ និយោជិត នៃក្រុមហ៊ុន រោងចក្រ សហគ្រាសដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងត្រៀមសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

សេចក្តីជូនដំណឹង ស្តីពីការស្រង់បញ្ជីឈ្មោះបុគ្គលិក កម្មករ និយោជិត នៃក្រុមហ៊ុន រោងចក្រ សហគ្រាសដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងត្រៀមសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិក កម្មករ និយោជិត នៅក្នុងខេត្តព្រះសីហនុ

សូមអានបន្ត....

សេចក្តីអំពាវនាវ

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ផ្ទះជួល បន្ទប់ជួល ម្ចាស់ផ្សារឯកជន ម្ចាស់តូប រាន ស្តង់លក់ដូរ ម្ចាស់ធនាគារ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដូចខាងក្រោម៖ ១- ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប រាន ស្តង់លក់ដូរ លើក លែងការបង់ការប្រាក់ឬកាត់បន្ថយការប្រាក់ ឬពន្យាពេលនៃការបង់ការប្រាក់ឬពន្យាការបង្វិលសងថ្លៃដើម ក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលនៃ ជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការហាងកាហ្វេ និងលាងរថយន្តដឹស៊ី(The Sea) មានទីតាំងស្ថិតនៅវិថីមិត្តភាព ភូមិ៥ សង្កាត់លេខ៤

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នដំណើរការហាងកាហ្វេ និងលាងរថយន្តដឹស៊ី(The Sea) មានទីតាំងស្ថិតនៅវិថីមិត្តភាព ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ។

សូមអានបន្ត....