ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN

ក្រុមហ៊ុន WUXI Capital Group Co,Ltd របស់ចិន បញ្ជាក់ពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ ——— ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូចិនដឹកនាំដោយលោក ZHANG WEIMIN អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Wuxi Capital Group Co,Ltd ដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោកស្រី ភាព​ សុជា​ អាយុ​ ២៥ឆ្នាំ​ ដែលសម្រាលកូននៅតាមផ្លូវ​

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខលោកស្រី ភាព​ សុជា​ អាយុ​ ២៥ឆ្នាំ​ ដែលសម្រាលកូននៅតាមផ្លូវ​ ភូមិចាំស្រី​ ឃុំ​កំពង់សីលា ខេត្តព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំស្ត្រីខាងលើអោយថែរក្សាសុខភាពខ្លួនឯង និងកូនអោយបានល្អ ព្រមទាំងបានឧបត្ថម្ភថវិការមួយចំនួនផងដែរ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារ ចំនួន២

គម្រោងចំនួន២ ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ————————— នាព្រឹកថ្ងៃទី២១​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ​លើការស្នើសុំការលើកទឹកចិត្ត និងអនុគ្រោះនានា សម្រាប់គម្រោងសាងសង់អគារ ចំនួន២ ដែលស្ថិតនៅក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋ

សូមអានបន្ត....