ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តលាវនីញដឹកនាំដោយលោក Yu Yanliang

រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តលាវនីញដឹកនាំដោយលោក Yu Yanliang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តលាវនីញ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់មុខតំណែងអាណត្តិទី២ របស់សមាគមនសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពិធីប្រកាសចូលកាន់មុខតំណែងអាណត្តិទី២ របស់សមាគមនសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រី ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកា សមាគមចិន-កម្ពុជា

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅទីស្ដីការក្រសួងបរិស្ថាន។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការជម្រុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព»

នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការជម្រុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាព មេឃុំ និងចៅសង្កាត់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល អញ្ជើញចូលរួមពីធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop

ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល អញ្ជើញចូលរួមពីធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបើកឪ្យប្រជាពល រដ្ឋចូលទស្សននា និងអានសៀវភៅនៅលើកប៉ាល់។

សូមអានបន្ត....