ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវ វង់ មយូរា​ និងឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រង ការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ

ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកការចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី ភារកិច្ច ការគ្រប់គ្រង ការផ្តល់សេវា សាធារណៈ ការអនុវត្តគម្រោងសាងសង់ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដោយក្តីស្រឡាញ់ និងស្ម័គ្រចិត្តរបស់ ស.ស.យ.ក ខេត្តព្រះសីហនុ

ការផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ការផ្តល់ឈាម គឺជួយសង្គ្រោះអាយុជីវិត ពីស.ស.យ.ក ព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមដោយក្តីស្រឡាញ់ និងស្ម័គ្រចិត្តរបស់ ស.ស.យ.ក ខេត្តព្រះសីហនុ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់” នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វ៉ាត់ ចំរើន និងលោក ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសជប៉ុន នៃមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យគ្រោះមហន្តរាយអាស៊ី (ADRC)

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសជប៉ុន នៃមជ្ឈមណ្ឌលកាត់បន្ថយហានិភ័យគ្រោះមហន្តរាយអាស៊ី (ADRC)ដឹកនាំដោយលោក មីតសូស៊ូកា ណូតិ (NAOKI) វិស្វករជាន់ខ្ពស់ នៃក្រុមហ៊ុន Asia Air Survey, Co.Ltd (AAS)។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម ប៉ែន រ័ត្ន បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លីសង្កាត់លេខ១

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ប៉ែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុស្ថិតនៅភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

សូមអានបន្ត....