ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ

ព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ លោកស្រី ស៊ី ធីតា មន្ត្រីកិច្ចសន្យា អង្គភាពច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ

រសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គងទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការផ្សព្វផ្សាយទីក្រុងស្អាត ឆ្នេរស្អាត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យសាធារណៈ នៅទីតាំងឆ្នេរអូរឈើទាល២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខេត្ត អភិបាលរងក្រុងស្រុក ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត សហគមទេសចរណ៍កោះរ៉ុង សមាគមសណ្ឋាគារ និងភោជនីយដ្ឋាន សរុបអ្នកចូលរួមប្រមាណ៥០០នាក់។

សូមអានបន្ត....