ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយលោកវរនាវីឯក អាក់សូក ស៊ីសុវត្ថិ

ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយលោកវរនាវីឯក អាក់សូក ស៊ីសុវត្ថិ ប្រធានគណៈបញ្ជាការនាវា Bangpakong FFG-456 និងជានាយរងសេនាធិការកងទ័ពជើងទឹកភូមិភាគទី១។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូកងទ័ពជើងទឹកថៃ អំពីស្ថានភាពភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចរបស់

សូមអានបន្ត....

ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត

ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយនៅទីតាំងសំខាន់ៗរបស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំសង្ក្រានឆ្នាំថ្មីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឡាយ សួនឈាន

ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឡាយ សួនឈាន ស្ថានអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម និងក្នុងឱកាសជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោកស្រី សេង គីមហ៊ួយ

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោកស្រី សេង គីមហ៊ួយ អាសយដ្ឋានភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្នើសុំអាស្រ័យផលលើដីដែលបានបរិច្ចាគធ្វើផ្លូវមុខផ្ទះ មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជ្រាបៈ

សូមអានបន្ត....