ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន បានដឹកនាំមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា ព្រមទាំងមន្ត្រីមូលដ្ឋានស្រុកព្រៃនប់ រៀបចំពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ពព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះ សីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា ព្រមទាំងមន្ត្រីមូលដ្ឋានស្រុកព្រៃនប់ រៀបចំពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ពព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ និងនាំយកនូវចង្ហាន់

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ រួមជាមួយលោក Hu Wei បានអញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រី និងក្រុមគ្រួសារមន្ត្រី ដែលកំពុងសិក្សាភាសាចិននៅសាលាកាងហួរ

នៅល្ងាចថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ រួមជាមួយលោក Hu Wei អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រី និងក្រុមគ្រួសារមន្ត្រី ដែលកំពុងសិក្សាភាសាចិននៅសាលាកាងហួរ។ កម្មវិធីសិក្សាភាសាចិននេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរវាងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ដោយបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

សារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ

“គ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់” រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បី

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាល០១នាក់ដែលរងរបួសជើង ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខមន្ត្រីនគរបាល០១នាក់ដែលរងរបួសជើង ក្នុងពេលចុះបំពេញបេសកកម្មបង្រ្កាបជនប្រដាប់អាវុធ នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....