ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនព្រះរាជាណាចក្រកម្ពុជា និងគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីឱ្យចូលរួម

សូមអានបន្ត....

ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានចំនួនសរុបរួម ២៨.០៥៣នាក់

ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានចំនួនសរុបរួម ២៨.០៥៣នាក់ ក្នុងនោះភ្ញៀវជាតិ ២៤.៣២៣ នាក់ និងភ្ញៀវបរទេស ៣.៧៣០នាក់។

សូមអានបន្ត....

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ សូមគោរពជូនពរ​ជ័យ​ សិរីមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ជូនចំពោះ ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២។

សូមអានបន្ត....

មន្ត្រីរាជការ​សាលាខេត្តព្រះសីហនុ សូមគោរពជូនពរ​ជ័យ​ សិរីមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ជូនចំពោះ ឯកឧត្តម​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២

សូមអានបន្ត....

គណៈអភិបាលខេត្ត និងមន្ត្រីរាជការ​ សាលាខេត្តព្រះសីហនុ សូមគោរពជូនពរ​ជ័យ​ សិរីមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ជូនចំពោះ ឯកឧត្តម​ សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២

សូមអានបន្ត....