ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​អមដំណេីរ​ ឯកឧត្តម​ សាយ​ សំអាល់​ អញ្ជើញជួប​សំណេះសំណាល​ និងពិសារអាហារសាមគ្គី​ជាមួយបងប្អូនខ្មែរឥស្លាម​ នៅឃុំរាម​

ព្រឹកថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​អមដំណេីរ​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ​ អញ្ជើញជួប​សំណេះសំណាល​ និងពិសារអាហារសាមគ្គី​ជាមួយបងប្អូនខ្មែរឥស្លាម​ នៅឃុំរាម​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

សូមអានបន្ត....

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ វិតាណៈ

ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។

សូមអានបន្ត....

ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន២ នៅក្នុងស្រុកព្រៃនប់

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន២ នៅក្នុងស្រុកព្រៃនប់ មានដូចជាឃុំសំរុង និងឃុំអណ្តូងថ្ម ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង។

សូមអានបន្ត....

លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ

លោក KURIBAYASHI Takanori លេខាទូតទី១ នៃស្ថានទូតជប៉ុន និងលោកស្រី KANETAKE Emiko ទីប្រឹក្សាក្រសួងដនស អញ្ជើញទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធ និងស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្សែ និងដំណើរការស្ថានីយអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....

ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៤ នៅក្នុងស្រុកព្រៃនប់

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តគម្រោងមូលនិធិឃុំចំនួន ៤ នៅក្នុងស្រុកព្រៃនប់ មានដូចជាឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំទួលទទឹង និងឃុំជើងគោ ជាលទ្ធផលក្រុមហ៊ុនដែលបានទទួលការសាងសង់លើស៥០% នៃកិច្ចសន្យាគម្រោង។

សូមអានបន្ត....